សមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនម្ចាស់ហាង និងបុគ្គលិកខារ៉ាអូខេ ផាកពិន័យជាង៧លានរៀល

ខេត្តកោះកុង៖ ថៅកែស្រីម្ចាស់ហាងខារ៉ាអូខេយីហោ កូលាប ស គឺលោកស្រី សុខ ណូ និងអ្នកពាក់ព័ន្ធប្រុសស្រីចំនួន ០៤នាក់ទៀត ត្រូវសមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួន ដោយចោទល្មើសវិធានរដ្ឋបាល របស់រដ្ឋបាលខេត្តកោះកុង  ដោយប្រមូលផ្តុំគ្នាផឹកស៊ី ក្នុងកាលពី ម៉ោង ២១ និង៣០នាទី យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ បានឲ្យដឹងថា ហាងខារ៉ាអូខេកុលាប ស ដែលមានថៅកែឈ្មោះ លោកស្រី សុខ ណូ ខាងលើនេះ មានទីតាំងនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានផាកពិន័យក្នុងមនស្សម្នាក់ ០២លាន និង៤០ម៉ឺនរៀល។ ហើយក្នុងចំណោមមនុស្ស ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានតែបុរស ០២នាក់ប៉ុណ្ណោះ មានលុយបង់ផាកពិន័យប៉ុន្តែស្តី្រ ០៣នាក់ផ្សេងទៀត មិនទាន់មានលុយបង់នៅឡើយទេ

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ០៥នាក់ ដែលបានឃាត់ខ្លួន រួមមាន៖

ទី១- ឈ្មោះ សេន បញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ។ ទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ទី២- ឈ្មោះ យីង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ។ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ

ទី៣- ឈ្មោះ ញឹប រ៉ាត់ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ។ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ

ទី៤- ឈ្មោះ សុខ ណូ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែខារ៉ាអូខេ។ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ទី៥- ឈ្មោះ អួង បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ប្រេង។ ទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ច បញ្ជាក់ថា បច្ចុប្បន្ន  មនុស្សទាំង ០៥នាក់ បានកសាងសំណុំរឿងបញ្ជូន ទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក ស្ត្រីម្ចាស់ហាងខារ៉ាអូខេ កូលាប ស គឺ លោកស្រី សុខ ណូ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃចន្ទ ទី០២ សីហា ២០២១នេះថា ទំនងជារូបគាត់ មិនអាចចៀសផុតពីការធ្វើអត្តឃាត ដោយចង ក សម្លាប់ខ្លួនទេ ព្រោះ ពេលនេះ រូបគាត់ រកលុយមិនបានគ្រប់ចំនួន សម្រាប់បង់ផាកពិន័យទេ។

លោកស្រី សុខ ណូ បានសំណូមពរដល់សម្ថកិច្ច ឲ្យបន្ធូរបន្ថយថ្លៃផាកពិន័យ មកត្រឹមពាក់កណ្តាល ហើយសូមការយោគ ដោយចាត់ជាកំហុសឆ្គងលើកទី១ ដោយអនុគ្រោះផងចុះ។

លោកស្រីបញ្ជាក់ថា  ពេលកម្លាំងប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ ចុះឃាត់ខ្លួន លោកស្រី និងបុគ្គលិក នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នោះ គឺផ្ទះគាត់ ពុំមានបើកអាជីបកម្មខារ៉ាអូខេទេ គឺគ្រាន់តែជួបជុំហូបចុក ជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ព្រោះ អាជីកម្ម របស់គាត់ បានបិទផ្អាក មនទទួលភ្ញៀវ ច្រើនខែកន្លងមកហើយ។

លោកស្រី បន្តថា ក្នុងអំឡុងពេលបិទខ្ទប់ខេត្តកោះកុងនេះ គ្រួសារលោកស្រី មិនចេញក្រៅផ្ទះទេ ហើយសមាជិកក្នុងផ្ទះទាំងអស់ បានអនុវត្តតាមវិធានការសុខាភិបាល ដោយមិនមានអ្វីខុសឆ្គងទេ។ ជាងនេះទៀត សមាជិកក្នុងផ្ទះ លោកស្រី ក៏កំពុងចូលរួមអនុវត្តវិធានរដ្ឋបាល និងបម្រាមគោចរ របស់រដ្ឋបាលខេត្តកោះកុង យ៉ាងខ្ជាប់ខ្ជួនដែរ។

ផ្តើមពីបញ្ហានេះ លោកស្រី សុខ ណូ បានសំណូមពរដល់ កម្លាំងសមត្ថកិច្ចមេត្តាយោគយល់ ដោយអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង