បុរសម្នាក់ បានលង់ទឹកស្លាប់នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បុរសម្នាក់ ដែលបានលង់ទឹកសមុទ្រ នៅចំណុចឆ្នេរអូរត្រេះ១ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចរកឃើញហើយ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុនេះ គឺមកបេសកកម្មការងារ និងទេសចរណ៍។

គួររំលឹកថា កាលពីវេលាម៉ោងប្រហែល១៦ និង ៣០នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ (ម្សិលមិញ) បុរសវ័យ ២៩ឆ្នាំខាងលើ និងមានគ្នាចំនួន ០៣នាក់ទៀត បានមកលេងទឹកសមុទ្រ តែដោយទឹករលកបោកបក់ខ្លាំងពេក ទើបបណ្តាលឲ្យបាត់ខ្លួនបុរសម្នាក់។

បច្ចុប្បន្នសាកសព ត្រូវបានគ្រូពេទ្យធ្វើកោសល្យវិច័យរួច និងបញ្ជូនឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង