ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៥៨៣នាក់ទៀត​និងស្លាប់​១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៨៣នាក់ទៀត- ជាសះស្បើយ  ៦៥៨​នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤២៦នាក់ និងអ្នកដំណើរពីបរទេស ១៥៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៩៦៣៤នាក់- អ្នកជាសះស្បើយ ៧២៨០៣​នាក់ និងមានអ្នកស្លាប់ ១៤៨៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង