រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលជំនួយពីសប្បុរសជន សម្រាប់ប្រើក្នុង​វិធានការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយមនុស្សធម៌ពីសប្បុរសជន ជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

នាឱកាសនោះ លោកអភិបាលខេត្ត ​មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសណ្ឋាគារ កាសុីណូ ហ្គូដដេស អេន លីប៊ើធី, កាស៊ីណូ ហៅជៀង និងលោក Yang Changyi ដែលបាននាំយកជំនួយមនុស្សធម៌ឧបត្ថម្ភ​ជូនដល់រដ្ឋបាលខេត្ត ដែលកំពុងត្រូវការចាំបាច់។ ហើយលោកអភិបាល បានចាត់ទុក សកម្មភាពមនុស្សធម៌នេះ ថាជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ។

ជំនួយទាំងនោះ រួមមាន៖
– សណ្ឋាគារ កាសុីណូ ហ្គូដដេស អេន លីប៊ើធី ឧបត្ថម្ភម៉ាសធម្មតាចំនួន ៤០.០០០, ម៉ាសN95 ចំនួន ៥.០០០ ម៉ាស និងទឹកពិសារបរិសុទ្ធ ៥០០ យួរ។
– កាស៊ីណូ ហៅជៀង ឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារអាមេរិក, ម៉ាស ៥០.០០០, ទឹកពិសាបរិសុទ្ធ ២០០កេស និងថ្នាំសម្លាប់មេរោគ ៤០ ធុង។
– លោក Yang Changyi ឧបត្ថម្ភថវិកាចំនួន ១.០០០ ដុល្លារអាមេរិក៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង