​សមត្ថកិច្ចចាប់ខ្លួនជនជាតិខ្មែរ​៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤​គីឡូក្រាម នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ​៖ ​សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១)  សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល​ដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពី​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ​បានចុះបង្រ្កាប ករណីជួញដូរគ្រឿងញៀនមួយករណី នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា ជាលទ្ធផល​ នៃយុទ្ធនាការខាងលើនេះ គឺ បានឃាត់ខ្លួនជនសង្ស័ជនជាតិខ្មែរចំនួន ០៤នាក់ រួមមាន៖

១- ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ
២- ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ
៣- ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ
៤- ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួមមាន:

– មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ០៣គីឡូ និង ៤៤៧.៧៩ក្រាម។

បច្ចុប្បន្នបទល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង