រដ្ឋបាលខេត្ដព្រះសីហនុ ចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនកុមារ យុវជន បានជាង ២ម៉ឺននាក់

​ខេត្ដព្រះសីហនុ៖ មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ ១២ឆ្នាំ ដល់យុវវ័យអាយុក្រោម ១៨ឆ្នាំ ​ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែសីហានេះ គឺមានចំនួនសរុប​ ២២.៣៨១នាក់។

​នៅទូទាំងខេត្តព្រះសីហនុ មានទីតាំងសម្រាប់ចាក់វ៉ាក់សាំងចំនួន​ ១១ទីតាំង ​រួមមាន៖

ទី១. នៅសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

ទី២. នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ទី៣. រីហ្សតបាកាស ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង

ទី៤. វត្ដអូរចំណារ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ទី៥. អនុវិទ្យាល័យសំរុង ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់

ទី៦. អនុវិទ្យាល័យទួលកែវ ស្ថិតនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់

ទី៧. វិទ្យាល័យ ហ៊ុន សែន កំពង់សីលា ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា

ទី៨. សាលាបឋមសិក្សាគិរីវ័ន្ដ ស្ថិតនៅភូមិគិរីវ័ន្ដ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា

ទី៩. នៅវិទ្យាល័យស្ទឹងហាវ ស្ថិតភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

១០. សាលាបឋមសិក្សាជើងគោ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់

ទី១១. អនុវិទ្យាល័យអូរជ្រៅ ស្ថិតនៅក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់។

មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ តម្រូវឲ្យកុមារអាយុចាប់ពី១២ឆ្នាំ និងយុវវជនអាយុក្រោម ១៨ឆ្នាំ ត្រូវនាំយកឯកសារ​ជាប់ខ្លួន រួមមាន៖ ប័ណ្ណស្នាក់នៅ- សៀវភៅគ្រួសារ ឬសំបុត្រកំណើត របស់សាមីខ្លួន (កុមារ ឬយុវជន)៕

អត្ថបទដែលជាប់ទាក់ទង