ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូន​អូប័រពេទ្យ​ ទៅទទួលយកជនរងគ្រោះ​៥នាក់ នៅលើកោះរ៉ុង ត្រូវភ្លើងឆេះផ្ទះរងរបួសធ្ងន់​

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា នៅវេលាម៉ោង ២ និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ​​បានបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះចំនួន ០៥នាក់ ដែលរលាកភ្លើងធ្ងន់ធ្ងរ ដោយសារភ្លើងឆេះផ្ទះ ​នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង ០៥នាក់ មានឈ្មោះ៖

១- កែវ ឆ្លូញ ភេទប្រុស អាយុ៥១ រងរបួសស្រាល ( ប្តី )

២- គឹម គួន ភេទស្រី អាយុ ៤៥ឆ្នាំ រងរបួសរលាកខ្នង ( ប្រពន្ធ )

៣- ឃុយ ប្រកាន ភេទប្រុស អាយុ ២១ ឆ្នាំ រងរបួសធ្ងន់ ( កូន )

៤- ឡេង ណាឌី ភេទប្រុស អាយុ ០៦ឆ្នាំ រងរបួសធ្ងន់ ( ចៅ )

៥- ពេជ្រ បារាំង ភេទប្រុស អាយុ ១៥ឆ្នាំ ( កូន )

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ជនរងគ្រោះទាំង ០៥នាក់ បានដឹកតាមអូប័រពេទ្យល្បឿនលឿន មកដល់ដីគោកក្រុងព្រះសីហនុ និង​ដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់លោក​យកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ​៕

អត្ថបទដែលជាប់ទាក់ទង