បន្តរកឃេីញករណីឆ្លងកូវីដ-១៩ថ្មី ៥០៨នាក់ និងស្លាប់២៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បង្ហាញថា រកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥០៨នាក់- អ្នកដំណើរពីបរទេសចូលមកកម្ពុជា មានចំនួន ១២១នាក់-ជាសះស្បើយ ៦៦០នាក់ និងស្លាប់ថ្មី ២៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨២,៣៩៩នាក់- អ្នកជាសះស្បើយសរុប ៧៦,១៥៥នាក់- អ្នកស្លាប់សរុប ១៥៨៥នាក់៕ ប្រភព៖ Orvandine

អត្ថបទដែលជាប់ទាក់ទង