បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៤៩៩នាក់​និងស្លាប់​១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩៩នាក់ទៀត- ជាសះស្បើយ ៨៨២នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៧៤នាក់ និងអ្នកដំណើរពីបរទេស ១២៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបជំងឺកូវីដ-១៩សរុបចំនួន ៨២,៨៩៨នាក់- អ្នកជាសះស្បើយ ៧៧,០៣៧នាក់
និងមានអ្នកស្លាប់ ១,៦០២នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង