រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមបើកផ្សារលើ ឲ្យអាជីវករលក់ដូរឡើងវិញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមបើកឲ្យដំណើរការលក់ដូរ នៅផ្សារលើក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីការធ្វើតេស្តយកសំណាក ជំងឺកូវីដ-១៩ លើអាជីវករលក់ដូរទាំងអស់ជាង ១៦០០នាក់រួចរាល់កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។

ដោយឡែកនៅរសៀលដ្ងៃដដែលនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំមន្ត្រីចុះពិនិត្យចំពោះការរៀបចំសណ្តាប់ធ្នាប់ និងវិធានការសុវត្ថិភាពតាមកន្លែងលក់ដូរ ក្រោយផ្សារលើ ក្រុងព្រះសីហនុត្រូវអាជ្ញាធរបិទផ្អាកជាច្រើនខែ ដោយសារជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង