បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៤៨៦នាក់​និងស្លាប់​១២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៨៦នាក់ទៀត- ជាសះស្បើយ ៧១៧​នាក់ និងស្លាប់ ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៦៧នាក់ និងអ្នកដំណើរពីបរទេស ១១៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៨៣,៣៨៤នាក់- អ្នកជាសះស្បើយ ៧៧,៧៥៤នាក់ និងមានអ្នកស្លាប់ ១,៦១៤នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង