រថយន្តបុកគ្នានៅផ្លូវ៤១ ខេត្តកំពង់ស្ពឺ ស្លាប់មនុស្ស៤នាក់

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មនុស្ស ៤នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មក​រ បុកជាមួយរថយន្ត​ដឹកឥដ្ឋ​ នៅលេីកំ​ណាត់ផ្លូវជាតិ​លេខ៤១​ ចន្លោះគីឡូម៉ែត្រលេខ៣​-៤ ស្ថិត​ក្នុង​ភូមិសំរោង ឃុំត្រពាំងគង ស្រុ​កសំរោងទង​ ខេត្តកំពង់ស្ពឺ​។

​របាយការណ៍​ របស់អធិការដ្ឋាន​នគរបាលស្រុក​សំរោងទង បាន​បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង នៅព្រលប់ ថៃ្ងទី​១១​ ខែសីហា​ ឆ្នាំ​២០២១។​ ក្នុងនោះ ភាគីរថយន្តដឹកម្មករ ​​មា​ន​កម្មករ-កម្មការិនី​ ជិះ​លើរថយន្តសរុប​ ៣៥​នាក់ ។ ហើយពេលកើតហេតុ មានកម្ម​ករ​ ៣នាក់ បានស្លា​ប់​នៅនឹងកន្លែង និងក្រោយមកមានជនរងគ្រោះម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

របាយការណ៍ដដែល ឲ្យដឹងថា​ ក្រៅពីអ្នកស្លា​ប់ ​៤នាក់ ក៏មានអ្នករបួសធ្ងន់​ចំនួន ១៧​នាក់ និងខ្លះទៀតរងរបួស​ស្រា​ល​ ​ សរុបអ្នករងរបួសចំនួន ២៨​នាក់​។

មន្ត្រីនគរបាល បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារបើកបរវ៉ាជែង របស់រថយន្ដដឹកឥដ្ឋចូលមកគន្លងផ្លូវរថយន្ដដឹកកម្មករ។

សមត្ថកិច្ច បន្តថា ក្រោយកើតហេតុ នគរបាលចរាចរណ៍ ក៏បានស្ទួចយករថយន្តទាំង២គ្រឿង មករក្សាទុកជាបណ្ដោះអាសន្ន​ ដេីម្បី​បន្តនីតិវិធី​នៅពេលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង