បន្តរកឃើញ​អ្នកឆ្លង​កូវីដ-១៩ថ្មី​ ៤២៣នាក់ទៀត​និងស្លាប់២០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២១នេះ បង្ហាញថា បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤២៣នាក់ទៀត- ជាសះស្បើយ ៥៤១​នាក់ និងស្លាប់២០នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៥៦នាក់ និងអ្នកដំណើរពីបរទេស ៦៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨៤២៦២នាក់- អ្នកជាសះស្បើយ ៧៨,៩៧២​នាក់- អ្នកស្លាប់ ១,៦៥៤​នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង