បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥៩៨នាក់ទៀតនិងស្លាប់១២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៩៨នាក់ទៀត- ជាសះស្បើយ ៦៨២នាក់ និងស្លាប់ ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤១១នាក់ និងអ្នកដំណើរពីបរទេស ១៨៧នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨៤,៨៦០នាក់- អ្នកជាសះស្បើយ ៧៩,៦៥៤នាក់ និងមានអ្នកស្លាប់ ១,៦៦៦នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង