បីសាចក្រហម៥ លីដយូណាយធីត១

បរទេស៖ ខ្សែបម្រើប៉ទុយហ្កាល់ Bruno Fernandes ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង ខណៈខ្សែបម្រើបារាំង Pogba បញ្ជូនបាល់ ៤គ្រាប់ អោយមិត្តរួមក្រុម នាសប្តាហ៏ទី១ ក្នុងការវិលត្រលប់សាជាថ្មីក្នុងក្របខ័ណ្ឌ Premier League។

អស់រយៈពេល ៥២៤ថ្ងៃ ដែលការប្រកួតមិនមានអ្នកគាំទ្រផ្ទាល់ នៅពហុកីឡាដ្ឋាន ពេលនេះអ្វីៗ បានត្រលប់មកធម្មតា ជាមួយទិដ្ឋភាព នៃការប្រកួតដ៏អស្ចារ្យ របស់ក្រុមបីសាចក្រហម។

ការស៊ុតបញ្ចូលទី របស់ខ្សែបម្រើ Bruno នៅនាទី៣០ ៥៤ និង ៦០ ខណៈពីរគ្រាប់ទៀត ស៊ុតបញ្ចូលទីដោយកីឡាករអង់គ្លេស Mason Greenwood និងកីឡារករប្រេស៊ីល Fred នៅនាទី ៥២ និង៦៨។  ចំណែកក្រុម លីដយូណាយធីដរកបានមួយគ្រាប់ ដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស កីឡារករ Luke Ailing នៅនាទី៤៨។

គូផ្សេងៗទៀត៖

Brentford 2 Arsenal 0
Burnley 1 Brighton 2
Chelsea 3 Crystal Palace 0
Everton 3 Southampton 1
Leicester City 1 Wolverhampton 0
Watford 3 Aston Villa 2
Norwich 0 Liverpool 3៕ ដោយ៖ ភិរម្យ

អត្ថបទដែលជាប់ទាក់ទង