កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥៨៨នាក់និងស្លាប់១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៨៨នាក់ទៀត- ជាសះស្បើយ ៧៤២នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៩៥នាក់ និង អ្នកដំណើរពីបរទេស ១៩៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៥,៤៤៨នាក់- អ្នកជាសះស្បើយ ៨០,៣៩៦នាក់ និងមានអ្នកស្លាប់ចំនួន ១,៦៨៣នាក់៕

អត្ថបទដែលជាប់ទាក់ទង