​ឆ្មក់ព័ទ្ធយកសំណាក​អាជីវករ​ផ្សារ​កងកេង​ និង​ពលរដ្ឋរស់នៅ​ភូមិស្មាច់ រកឃើញអ្នកឆ្លងជំងឺកូវីដ​​១០នាក់

ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បា​លោមព័ទ្ធយកសំណាកចល័​តរកមេរោគ​កូវីដ-១៩ ទៅលើ​អាជីវករលក់ដូរនៅក្នុងផ្សារ​កងកេង​ និងបងប្អូនប្រជាពលរដ្ឋ​រស់នៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ​ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សកម្មភាពនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដឹកនាំដោយ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក បុរី វង្សានិត្យ សហការជាមួយ កងកម្លាំងចម្រុះ របស់រដ្ឋបាលស្រុកព្រៃនប់ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ​។

នាឱកាសនោះ លោក បុរី វង្សានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ការយកសំណាក​អាជីវករ និង​ប្រជាពលរដ្ឋរស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ​ដែលបានមកយកសំណាក​សរុបមានចំនួន ៦១៣នាក់ (ស្រី​៣១៣នាក់) ហើយ​បានរកឃើញអ្នកកើតមេរោគកូវីដ-១៩ មានចំនួន ១០នាក់ (ស្រី ៦នាក់)។

ទន្ទឹមនឹងនោះ លោក បុរី វង្សានិត្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកយកសំណាករួចហើយ ដោយទទួលលទ្ធផលអវិជ្ជមានក្តី សូមបន្តយកចិត្តទុករក្សាអនាម័យ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ – អាកុល ឬជែល ហើយត្រូវពាក់ម៉ាស់​ជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង