ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៥៥៦នាក់ទៀត​និងស្លាប់​១៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៥៦នាក់ទៀត- ជាសះស្បើយ ៧១៦នាក់ និងស្លាប់ ១៤នាក់។ ក្នុងនោះ  ករណីឆ្លងសហគមន៍ ៣៨៩នាក់ និងអ្នកដំណើរពីបរទេស ១៦៧នាក់។

ក្រសួងសុខាភិបាល បន្តថា គិតត្រឹមព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨៦,៥៩៧នាក់- អ្នកជាសះស្បើយ ៨១,៩១៨នាក់ និងមានអ្នកស្លាប់ ១,៧១៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង