ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា នឹងមានភ្លៀង​ធ្លាក់ពីតិចទៅបង្គួរ

រាជធានីភ្នំពេញ​៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបង្ហាញថា នឹងមានភ្លៀងធ្លាក់នៅតាម​ខេត្តមួយចំនួន ពីតិច ទៅបង្គួរ ហើយបានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាននានា ជាពិសេសប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព របស់ខ្លួន ក៏ដូចជានៅតាមក្រុមគ្រួសារនីមួយៗ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ហើយស្ថានភាពបែបនេះ នឹងបណ្តាលឲ្យបណ្តាខេត្តខ្លះ ទទួលរងឥទ្ធិពលមួយចំនួន៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។

  • ចាប់ពីថ្ងៃទី១៨-២០ ខែសីហា គឺនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប នឹងអាចមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅមធ្យម​។
  • ចាប់នៅថ្ងៃទី២១-២៤ ខែសីហា នៅបណ្តាខេត្តភាគច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម​។ ហើយថា ក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីបង្គួរទៅច្រើនផងដែរ។

២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងមាន សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។ ហើយថា នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ​។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។ ហើយនឹងអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕

អត្ថបទដែលជាប់ទាក់ទង