សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់៧នាក់ ដែលហៅតំណាងចែកផលិតផល«យូនីស៊ីធី» ចំនួន៣៨៥នាក់មកជួបជុំគ្មានច្បាប់អនុញ្ញាត

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយ អធិ
ការដ្ឋាននគរបាល ក្រុងដូនកែវ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នេះ ចុះត្រួតពិនិត្យឆែកឆេរឃាត់ខ្លួនមេខ្យល់ចំនួន ៧នាក់ ដែលនាំពលរដ្ឋ ៣៨៥នាក់ មកប្រ
មូលផ្តុំ ជាមួយតំណាងចែកចាយផលិតផលក្រុមហ៊ុន «យូនីស៊ីធី» ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅក្នុង
ទីរួម ខេត្តតាកែវ។

សមត្ថកិច្ចបាន ត្រួតពិនិត្យឃើញពលរដ្ឋចំនួន ៣៨៥នាក់ ដែលមកពីបណ្ដាខេត្តផ្សេងៗគ្នារួមមាន៖  ខេត្តតាកែវ កំពត កែប និងកណ្តាល។
ពលរដ្ឋខាងលើ ត្រូវបាន ក្រុមគ្រូពេទ្យស្ម័គ្រ សម្ដេចតេជោ ហ៊ុន សែន ចុះយកសំណាក់រកមេរោគជំងឺកូវី-១៩ មុននឹងយកទៅធ្វើ ចត្តាឡីស័ក។

សមត្ថកិច្បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះថា កម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់។ ក្នុងនោះមាន ស្ត្រី ២នាក់ ជាមេខ្យល់ ដែលពួកគេបានអះអាងថា ជាតំណាងចែកចាយផលិតផលឯករាជ្យ គឺជាផលិតផលក្រុមហ៊ុន «យូនីស៊ីធី» (UNICITY)។

នាឱកាសនោះ សមត្ថកិច្ច បានឃាត់ខ្លួនមេខ្យល់ចំនួន ៧នាក់ ដោយសារនាំមនុស្សទាំងនេះ មកប្រមូលផ្តុំប្រឆាំងនឹងវិធានការ ជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល ដែលគ្មានច្បាប់អនុញ្ញាត។

ប្រភពដដែល បានរៀបរាប់ឈ្មោះមេខ្យល់ទាំង ៧នាក់នោះថា ទី១- ឈ្មោះ ស៊ី ណាត ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខែត្រ
ព្រៃវែង

ទី២- ឈ្មោះ ស្រេង បានិន ភេទប្រុសអាយុ២៦ឆ្នាំរស់នៅ ភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខែត្រកំពង់ចាម

ទី៣- ឈ្មោះ អ៊ុយ សិលា ភេទ
ប្រុសអាយុ ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខែត្រកំពត

ទី៤- ឈ្មោះ ប៉ិច សាបឿន ភេទស្រីអាយុ៤១ឆ្នាំរស់នៅ ភូមិកែស្នា ឃុំឃ្នេស
ស្រុកមេសាង ខែត្រព្រៃវែង

ទី៥- ឈ្មោះ កែវ ឌីណា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅ ភូមិព្រែកក្រួស ឃុំសូគង ស្រុកកងមាស ខែត្រកំពង់ចាម

ទី៦- ឈ្មោះ
នូ ចន្ថន ភេទស្រីអាយុ៣៤ឆ្នាំរស់នៅ ភូមិព្រែកក្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម

ទី៧- ឈ្មោះ សន ឧត្ដម ភេទប្រុសអាយុ២៥ឆ្នាំរស់នៅ ភូមិ
ចម្ការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប។

សមត្ថកិច្ច បញ្ជាក់ថា ពួកគេទាំងនេះ បាននាំគ្នាមកជួបជុំ ឬប្រមូលផ្តុំ ដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។

មនុស្សទាំង៧នាក់ ជា «មេខ្យល់» ត្រូវបានបញ្ជូនមក ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តតាកែវ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសមត្ថកិច្ច ខេត្តកំពង់ស្ពឺ បានឃាត់បុរសពីរនាក់ ដែលជាភ្នាក់ងារចែកចាយ «ផលិតផលយូនីស៊ីធី» ត្រូវគេចោទប្រកាន់ថា
បានបង្ខំកូនក្រុមឱ្យទៅខ្ចីលុយធនាគារ ដើម្បីទិញ «ផលិតផល យូនីស៊ីធី» ខ្លួនដើម្បីបានពិន្ទុជាថ្នូរយកលុយកុំមីសិនមកវិញ៕

អត្ថបទដែលជាប់ទាក់ទង