លោក មាជ សុវណ្ណារ៉ា៖ ការដួលរលំរដ្ឋធានី Kabul បណ្តាលមកពី​ទាហានខ្មោច និង​អំពើពុករលួយ

បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក របស់លោកថា ការដួលរលំរដ្ឋធានី Kabul ដោយសាររបបទាហានខ្មោច និងអំពើពុករលួយ។ ហើយថា រឿងដួលរលំក្រុង Kabul ខុសគ្នាពីសង្រ្គាមនៅវៀតណាម និង នៅក្នុងរបប លន់ នល់ ខណ:វៀតណាម ខ្មែរ នៅក្បែរចិន។ រីឯអាហ្កានីស្ថាន នៅក្បែររុស្សី។

លោក មាជ សុវណ្ណារ៉ា បន្តថា «អាមេរិកធុញទ្រាន់ ​និងបោះ​បង់​លែង​រវល់ឈឺឆ្អាល វាមិន​មែនជាកំហុស ឬបរាជ័យ​ទេ តែរដ្ឋាភិបាលខ្លួនឯងទេ ជា​អ្នក​បរាជ័យ?»។ ហើយការបរាជ័យ នៃរដ្ឋាភិបាលរដ្ឋធានី Kabul វាកើតចេញពីអំពើពុករលួយ និងចំនួនទាហានខ្មោច រហូតដល់បាត់ថវិកាជាតិ និងលុយជំនួយជាង ៨៣,០០០ លានដុល្លារអាមេរិក ដោយពួករដ្ឋមន្រ្តី និងមេទ័ពគ្រាក់ៗ បានឃុបឃិតគ្នាបំផ្លាញប្រយោជន៍ជាតិ និងធ្វើឲ្យបាត់បង់ទំនុកចិត្តពី សម្ព័ន្ធមិត្តបរទេស ក្នុងរយ:ពេល ២ទសវត្សមកនេះ​។

ត្រង់ចំណុចនេះ សំណួរសួរថា កងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត NATO បានទៅឈរជើងជាមូលដ្ឋានយោធា ដើម្បីជួយការពារ និងហ្វឹកហ្វឺនកសាងកម្លាំងរឹងមាំ ឲ្យកងទ័ពរបបក្រុង Kabul ឲ្យមានសមត្ថភាពជំនាញ ជាមួយអាវុធទំនើបៗ ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ តើហេតុអ្វីរយ:ពេលមិនដល់ ១០ថ្ងៃផង ប្រទសទាំងមូល បានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកតាលីបង់ ដោយគ្មានការ បង្ហូរ​ឈាមគ្នាណាធំដុំ ដូចសង្រ្គាមនៅឆ្នាំ២០០១? តើទិដ្ឋភាព​នេះ មកពីកំហុសអ្វី?​។ វាជារបបទាហ៊ានខ្មោច និងអំពើពុករលួយ។ ព្រោះយោធាអាមេរិក ហ្វឹកហ្វឺនទាហានអាហ្កានីស្ថាន ខ្លាំងជាងពួក​តាលីបង់ នៃការកសាងកម្លាំងយោធា ២០ឆ្នាំមកនេះ​។

លោក មាជ សុវណ្ណារ៉ា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា រឿងការដួលរលំ នៃរដ្ឋាភិបាលអាហ្កានីស្ថាន ដោយកម្លាំងចលនាតាលីបង់ វាមិនមែនជាកំហុសរដ្ឋាភិបាលអាមេរិក នោះទេ ។ ហើយការ​សម្រេច​​ចិត្ត​ចាកចេញ របស់អាមេរិក ដែលធ្លាប់នៅជួយការពារ និងកសាងអភិវឌ្ឍ ២០ឆ្នាំកន្លងមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានកម្ទេចនយោបាយចាត់តាំង របស់ក្រុមភេរវកម្ម Al Qaeda នៅឆ្នាំ២០០១ គឺវាមិនមែនជាការបោះបង់ របស់អាមេរិក ដើម្បីរត់ចោល​ជាតិសាសន៍​មួយនេះនោះទេ។ តាមពិតជាតិសាសន៍ម៉ូស្លីមមួយនេះទេ ដែល​មិន​ខ្វល់រវល់​ និង មិនអើពើ​ចំពោះ​គុណ​តម្លៃ នៃការកសាង​សង្គមជាតិ ​នយោបាយ ​របស់ខ្លួន​ដោយខ្លួនឯងទេ។ ដូច្នេះវា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់សហរដ្ឋអាមេរិក (សម្តីប្រធានាធិបតី Joe Biden)​។

លោក សុវណ្ណារ៉ា បន្តទៀតថា រឿងនយោបាយប្រវត្តិសាស្រ្តអាមេរិក នៅអាហ្កានីស្ថាន វាខុសពីអតីតកាលប្រវត្តិសាស្រ្តអាមេរិក នៅសង្រ្គាមឥណ្ឌូចិន ឬសង្រ្គាមនៅវៀតណាម និងនៅកម្ពុជាក្នុង​របបសេនាប្រមុខលន់ នល់ ផងដែរ។ ដូច្នេះ សូមកុំប្រៀបធៀបគ្នា។ ព្រោះវា មានទិដ្ឋភាពជ្រុងមុំនយោបាយខុសគ្នា។ ហើយករណីនេះ យើងតោងមើល របត់នយោបាយចលនាពួកតាលីបង់ ពីមុនពួកគេដួលរលំ និងពួកគេបានផ្តល់រលំរបបក្រុង Kabul វិញ ទៅនឹងការចរចា​សម្ងាត់នានាកន្លងមកជាច្រើនឆ្នាំ រវាងអាមេរិក ជាមួយពួកតាលីបង់ ជាពិសេសនៅក្នុងរជ្ជកាលប្រធានាធិបតី ដូណាល់ត្រាំ។ តើការចរចាសម្ងាត់នោះ មានលក្ខខណ្ឌអ្វីខ្លះជាមួយគ្នារហូតមកដល់រជ្ជកាល Joe Biden? ខណ:ពួកតាលីបង់ បានប្រកាស នូវសិទ្ធិសេរីភាពពេញលេញដល់ស្រ្តី កុមារ អ្នកសារពត៌មាន អង្គទូតនានា ជាមួយប្រកាសលើកលែង​ទោសដល់មន្រ្តីរដ្ឋការរបបក្រុង Kabul ឲ្យវិលត្រឡប់ចូលទៅកាន់តំណែងការងារដូចដើមវិញ​។ ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មិនទាន់មើល​ឃើញថា របបតាលីបង់នេះ នឹងឈានទៅរកការដឹកនាំផ្តាច់ការ ឬរបបប្រជាធិបតេយ្យដោយការបោះឆ្នោតនៅឡើយទេ?​៕ ប្រភព fb៖ Meach Sovanarra

អត្ថបទដែលជាប់ទាក់ទង