ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៥៩៣នាក់​និងស្លាប់​១២នាក់

រាជាធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២១ បញ្ជាក់ថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥៩៣នាក់ទៀត- ជាសះស្បើយ ៧៤៨នាក់ និងស្លាប់ ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤០៤នាក់ និងអ្នកដំណើរពីបរទេស ១៨៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៧,១៩០នាក់- អ្នកជាសះស្បើយ ៨២,៦៦៦នាក់ និងមានអ្នកស្លាប់ ១,៧៣០នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង