បិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ​នៅខណ្ឌសែនសុខ ១៤ថ្ងៃ ព្រោះមាន​ឆ្លង​មេរោគបំប្លែងខ្លួនថ្មី ​Delta​

រាជធានីភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ​ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង