សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់​៣នាក់ បម្រុងនាំពលករឆ្លងដែន​ខុសច្បាប់ ទៅកាន់ប្រទេសថៃ

ខេត្តបាត់ដំបង​៖ ​អធិការនគរបាលស្រុកកំរៀង គឺលោកវរសេនីយ៍ទោ វេ គឹមចត់ បានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ បានចុះបង្ក្រាបករណីមេខ្យល់ចំនួន ០៣នាក់ ដែលនាំពលករខ្មែរខុសច្បាប់លួចឆ្លងដែន ទៅកាន់ប្រទេសថៃ កាលពីម៉ោងជិត ៨ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ​នៅចំណុចភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​។

​របាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បញ្ជាក់ថា ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់០៣នាក់ និងរថយន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង ចំនួន០២គ្រឿង ដោយបម្រុងនាំមនុស្សចំនួន៤៤នាក់ ក្នុងនោះស្រីចំនួន១០នាក់- អនីតិជនចំនួន ១២នាក់ ស្រី០១នាក់ ឆ្លងដែនទៅកាន់ប្រទេសថៃ។ ហើយពលរដ្ឋទាំងអស់នេះ មកពីខេត្តកំពង់ចាម។

មេខ្យល់ទាំ ០៣នាក់ មានឈ្មោះ៖

១- ឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន

២- ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន

៣- ឈ្មោះ សេង ឈុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស​

បច្ចុប្បន្ន មេខ្យល់ទាំង ០៣នាក់ និងរថយន្ត ២គ្រឿង ត្រូវសមត្ថកិច្ចនគរបាលស្រុកស្រុកកំរៀង កសាងសំណុំរឿងបញ្ជូ​នទៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់។ ចំណែកប្រជាពលរដ្ឋរងគ្រោះ បានអប់រំណែនាំឲ្យវិលទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង