​រដ្ឋបាលខេត្តព្រះសីហនុ ​​កែលម្អសោភ័ណភាពរង្វង់មូលតោពីរ និងសួនច្បារ​មុខវេទិកា​៧មករា​​​ឡើងវិញ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ ការកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរ និងសួនច្បារ នៅខាងមុខវេទិកា ៧មករា ដែលកំពុងកែលម្អសោភ័ណភាពជាថ្មីឡើងវិញ។

នាឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់យក្រុមការងារ រៀបចំកែលម្អសួនច្បារនៅរង្វង់មូលតោពីរ និងសួនច្បារ​នៅខាងមុខវេទិកា ៧មករា ត្រូវឲ្យមានគុណភាព និងប្រកបដោយសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា នៅ​ខាងមុខរង្វង់មូលតោពីរ​ ក៏បានរៀបចំសួនច្បារ សម្រាប់ភ្ញៀវទេសចរ​ថតរូប ដោយមានជា​ប់សោភ័ណភាពក្រុង ក៏ដូចជាសួនច្បារនៅជុំវិញតោ និងរូបតោពីរ ដែលជានិមិត្តសញ្ញា នៃខេត្តព្រះសីហនុ​។

ដោយឡែក ចំពោះសួនច្បារ​នៅខាងមុខវេទិកា​៧មករា ត្រូវបានរៀបចំកែលម្អសួនច្បារ និងទីធ្លារ ឲ្យបានល្អស្អាត ដើម្បីត្រៀមទុកជាទីកន្លែងរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ និងជាទីតាំងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង