ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៥១៩នាក់​និងស្លាប់​១៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥១៩នាក់ទៀត- ជាសះស្បើយ ៥៥៣នាក់ និងស្លាប់ ១៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៣៤នាក់ និងអ្នកដំណើរពីបរទេស ១៨៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុបជំងឺកូវីដ-១៩ សរុបចំនួន ៨៨,២៤២នាក់- អ្នកជាសះស្បើយ ៨៣,៨៥១នាក់ និងមានអ្នកស្លា ១,៧៦២នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង