បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី Delta ៧៨ករណីទៀត សរុប៨៣៦ករណី

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែសីហានេះ បានប្រកាសរកឃើញ អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៧៨ករណីទៀត។ ដូច្នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងមេរោគបំប្លែងថ្មីនេះ នៅតាមរាជធានី-ខេត្តចំនួន ២៣ សរុបមានចំនួន ៨៣៦ករណី ដោយគិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បញ្ជាក់ថា ខេត្ត ចំនួន ០២ទៀត ដែលមិនទាន់មានករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta គឺខេត្តកែប និងក្រចេះ៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

 

អត្ថបទដែលជាប់ទាក់ទង