ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៤៩៣នាក់ទៀត​និង​ស្លាប់​១៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី មានចំនួន ៤៩៣នាក់ទៀត- ជាសះស្បើយចំនួន ៦៥៥នាក់ និងមានអ្នកស្លាប់ចំនួន ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៣០៤នាក់ និងមានអ្នកដំណើរពីបរទេសចំនួន ១៨៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨៨,៧៣៥នាក់- អ្នកជាសះស្បើយ ៨៤,៥០៦នាក់ និងមានអ្នកស្លាប់ ១,៧៧៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង