បង្ក្រាប​សកម្មភាពល្មើសវិធាន​ការទប់ស្កាត់ជំងឺកូវីដ គិតត្រឹមថ្ងៃទី១៩សីហា សរុប​១៧.៩៩៧ករណី និងឃាត់ខ្លួនមនុស្ស ៣៥.២៣១នាក់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ​ទី២១ ខែសីហា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការ របស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ នៃការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី​២៩ ខែ​កក្កដា ដល់ត្រឹមថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម​៖

១- ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនប្រជាពលរដ្ឋ សរុបបានចំនួន ២២.៤៦៤ទីតាំង​។

២- បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន៖

  • ករណីល្មើស៖ ១៧.៩៩៧ករណី
  • ឃាត់ខ្លួនមនុស្ស ៣៥.២៣១នាក់(ជនបរទេស ២១៩នាក់) ក្នុងនោះ៖
  • អនុវត្តវិធានការអប់រំចំនួន ៣៣.៨៤៤នាក់
  • អនុវត្តវិធានការពិន័យ ១.២៩២នាក់, និង
  • បញ្ជូនទៅតុលាការ ៩៥នាក់(ជនបរទេសម្នាក់)។
  • ឃាត់យាន៖ រថយន្ត ៥.៩៨១គ្រឿង, ម៉ូតូ ៩.២៦១គ្រឿង
  • ថវិកាពិន័យ ៧២២.៨០០.០០០រៀល
  • បិទទីតាំងអាជីវកម្ម ៥ទីតាំង៕ ប្រភព៖ KSP Official​
អត្ថបទដែលជាប់ទាក់ទង