ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤៩៦នាក់និងស្លាប់១៤នាក់

រាជធានីភ្នណពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៩៦នាក់ទៀត- ជាសះស្បើយ  ៥៧៥នាក់ និងស្លាប់ ១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣២០នាក់ និង អ្នកដំណើរពីបរទេស ១៧៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ៨៩,២៣១នាក់- អ្នកជាសះស្បើយចំនួ ៨៥,០៨១នាក់ និងមានអ្នកស្លាប់ចំនួន ១,៧៩២នាក់៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង