ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៤១០នាក់​និងស្លាប់​១៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤១០នាក់ទៀត- ជាសះស្បើយចំនួន ៥៣៧នាក់ និងស្លាប់ ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ២៧៨នាក់ និងអ្នកដំណើរពីបរទេសមានចំនួន ១៣២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៩,៦៤១នាក់- អ្នកជាសះស្បើយ ៨៥,៦១៨នាក់ និងមានអ្នកស្លាប់ ១,៨០៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង