ក្រោយចាញ់ការប្រកួត Manny Pacquiao បានបង្ហោះសារនៅលើហ្វេសប៊ុកផេកផ្លូវការ របស់ខ្លួនយ៉ាងដូច្នេះ..

ហ្វីលីពីន៖ ស្តេចប្រដាល់​អាស៊ី​ Manny Pacquiao ចាញ់កីឡាករ​ Ugas ដោយពិន្ទុក្រោយប្រកួតពេញ ១២ ទឹកនៅទីក្រុង Las Vegas សហរដ្ឋអាមេរិកនៅយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យម៉ោងនៅកម្ពុជា)។

ក្រោយចាញ់ការប្រកួតលោក Manny Pacquiao ក៏បានបង្ហោះសារនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «អរគុណព្រះដែលប្រទានកម្លាំងដល់ខ្ញុំក្នុងការប្រយុទ្ធ, អរគុណក្រុមគ្រួសារដែលតែងតែឈរក្បែរខ្ញុំ។ ហើយក៏អបអរដល់ Ugas និងក្រុមរបស់គាត់។ ថ្វីត្បិតតែខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលផ្សេងប៉ុន្តែខ្ញុំសូមជូនពរឱ្យគាត់ជួបតែសំណាងល្អ។»

លោកក៏បានអរគុណដល់អ្នកគាំទ្ររបស់លោក ទូទាំងពិភពលោក ដែលបានទស្សនាការប្រកួត ជាពិសេសប្រជាជនហ្វីលីពីន។ Manny Pacquiao បានលើកឡើងថា លោកមោទនភាពណាស់ដែលបានតំណាងប្រទេសហ្វីលីពីន។ លោកក៏បានសុំទោសអ្នកគាំទ្ ររបស់ខ្លួន ដែលលោកមិនអាចផ្តល់ជ័យជម្នះ «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ សូមអរគុណ! សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នកគ្រប់គ្នា!»។

ការប្រកួតនេះ អាចជាការប្រកួតចុងក្រោយរបស់ អ្នកប្រដាល់វ័យ ៤២ឆ្នាំរូបនេះ ដែលអាចចូលនិវត្តន៍ជាអ្នកប្រដាល់ ហើយងាកមកចូលខ្លួនជាអ្នកនយោបាយ ឈរឈ្មោះបោះឆ្នោតជា ប្រធានាធិបតី នៅឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង