រសៀលថ្ងៃនេះ ជំនន់ទឹកភ្លៀងជនលិច តំបន់ទំនាបភាគច្រើន ក្នុងក្រុងព្រះសីហនុ​..

ខេត្តព្រះសីហនុ៖ បន្ទាប់ពីភ្លៀងបង្អោរមួយមេធំ​ នៅរសៀលថ្ងៃទី២៤ ខែសីហានេះ តំបន់ទំនាបមួយចំនួន ក្នុងព្រះសីហនុ បានជនលិចស្ទេីរគ្រប់កន្លែង​ ជាពិសេសសង្កាត់លេខ៤​ អូរ៥ ..។

ទាក់ទិនបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ​២០២១ បញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង។

ទន្ទឹមគ្នានេះ ក៏ទំនងជានឹងអាចកើតមាននៅជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។

ស្ថានភាពបែបនេះ នឹងបណ្តាលឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខេត្តជាប់មាត់សមុទ្រជាដើម អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យម ទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ផ្តើមពីបញ្ហានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាព នៃបាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ឲ្យបានទាំងអស់គ្នា។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ចុះថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង