ជំនន់ទឹកភ្លៀងយ៉ាងគំហុក នៅក្រុងព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ដែល​ទឹកហូរគួចយកទៅ ខណៈពេលកំពុងភ្លៀងធ្លាក់ខ្លាំង កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២១ ត្រូវបានសមត្ថកិច្ចបានរកសាកសពឃើញហើយ នៅព្រឹកថ្ងៃទី២៥ ខែសីហា​នេះ នៅចំណុចអូរអាចម៍មឹក ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

​កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់​យ៉ាងខ្លាំង បណ្តាលឱ្យតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវ​លិចលង់​ជាច្រើនម៉ោង។

សមត្ថកិច្ច នៅពុំទាន់ស្គាល់អត្តសញ្ញាណ របស់​សាកសពជនរងគ្រោះខាងលើនេះ នៅឡើយទេ ហើយកំពុងប្រកាសរកសាច់ញាតិជនរងគ្រោះ៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង