ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី​ ៤២៣នាក់​​​និងស្លាប់០៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤២៣នាក់ទៀត- ជាសះស្បើយ ២៩១​នាក់ និងស្លាប់០៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣១២នាក់ និងអ្នកដំណើរពីបរទេស ១១១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩០,៩៥៨នាក់ – អ្នកជាសះស្បើយ ៨៦,៩៩៣នាក់ និងមានអ្នកស្លាប់ ១,៨៤១នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង