ថ្ងៃនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៤១១នាក់​ និងស្លាប់​១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤១១នាក់ទៀត- ជាសះស្បើយ ៣០៦នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣២៦នាក់ និងអ្នកដំណើរពីបរទេស ៨៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៩១,៣៦៩នាក់- អ្នកជាសះស្បើយ ៨៧,២៩៩នាក់ និងមានអ្នកស្លាប់ ១,៨៥៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ​

អត្ថបទដែលជាប់ទាក់ទង