បំផ្ទុះគ្រាប់បែកអត្តឃាតនៅ​អាហ្កានីស្ថាន សម្លាប់ទាហានអាមេរិក១២នាក់ និងស្លាប់ប្រជាជនអាហ្កានីស្ថានជាង៦០នាក់

ប្រទេសអាហ្គានីស្ថាន៖ ប្រភពព័ត៌មានបឋមពីមន្រ្ដីអាមេរិកពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២១ មានការបំផ្ទុះគ្រាប់បែក ០២ដង ​នៅបរិវេណអាកាសយានដ្ឋានអន្ដរជាតិ Hamid Karzai នៃរដ្ឋធានីកាប៊ុលប្រទេសអាហ្កានីស្ថាន។

ការបំផ្ទុះគ្រាប់បែក (គ្រាប់បែកអត្តឃាត) ដែលសង្ស័យថា ដោយក្រុមភេរវកម្ម ISIS បានសម្លាប់ទាហានអាមេរិក ១២នាក់ និង ប្រជាជនអាហ្កានីស្ថានជាង ៦០នាក់ ដែលកំពុងប្រតិបត្តិការជម្លៀស និងភៀសប្រជាជនពីរដ្ឋធានី ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធតាលីបាន៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានAP

អត្ថបទដែលជាប់ទាក់ទង