ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្រោមលូ នៅក្នុងឃុំរាម ស្រុកព្រៃនប់ ដោយមិន​ដឹងមូលហេតុ..

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋម មកថា នៅម៉ៅង ០១​រសៀល​ថ្ងៃសុក្រ ទី២៧ ខែសីហា ២០២១នេះថា បានប្រទះឃើញសាកសពបុរសម្នាក់ ហើមស្អុយ នៅខាងក្រោមលូ ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​ករណីនេះ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅមិនទាន់ស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយទេ។ ហើយបច្ចុប្បន្ន សមត្ថកិច្ច កំពុងរងចាំអ្នកជំនាញ ចុះមកធ្វើកោសល្យវិច្ច័យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង