តើ Cristiano Ronaldo ជាកីឡាករបែបណា ទើបគេចាត់ទុកជាកីឡាករ ពិសេសម្នាក់..?

បរទេស៖ កីឡាករលំដាប់កំពូល និងកំពុងអន្ទងចិត្តអ្នកស្នេហា កីឡាបាល់ទាត់ ដែលរង់ចាំទស្សនាការផ្ទេរ របស់គាត់ មកកាន់ក្លឹបធំបំផុតចំនួន០៣ បានបញ្ចប់ពាក្យចចាមរាម ជាផ្លូវការហើយ ដោយមានការសម្របសម្រួលជាមួយ អតីតអ្នកចាត់ការកំពូល លោក Sir Alex Ferguson និងមិត្តរួមជាតិ Bruno Fernandes។

ពេលនេះ កីឡាករប៉ទុយហ្កាល់ Cristiano Ronaldo បានយល់ព្រមត្រលប់មកផ្ទះវិញ ជាមួយនឹងការចុះហត្ថលេខារយៈពេល ០២ឆ្នាំ ហើយមានតម្លៃខ្លួន ប្រហាក់ប្រហែល ៤៨ម៉ឺនផោន ក្នុងមួយសប្តាហ៏។

ក្លឹបបីសាចក្រហម Man Utd ក៏បានផ្តល់ប្រាក់ ១២.៨ លានផោន ទៅអោយក្រុមសេះបង្កង់ Juventus ផងដែរ។

Ronaldo ធ្លាប់ចំណាយពេលវេលា ០៦ឆ្នាំ នៅក្លឹបបីសាចក្រហម ជួយអោយក្លឹបបានពានរង្វាន់ Premier League ចំនួន ០៣ Champion League ចំនួន០១ League Cup ចំនួន០២ FIFA Club World Cup និង Community Shield ផងដែរ។

ហេតុអ្វី Ronaldo ជាកីឡារករពិសេសម្នាក់..?

– ឈ្នះពាន់រង្វាន់ Ballon D’or ចំនួន ០៥ដង នាឆ្នាំ២០០៨ (Man Utd) ២០១៣, ២០១៤, ២០១៦ និង ឆ្នាំ២០១៧ (Real Madrid)
– ឈ្នះពាន Champions League ចំនួន ០៥ដង
– ឈ្នះពានចំនួន ០៧ ជាមួយក្លឹប Man Utd, Real Madrid និង Juventus
– ឈ្នះពាន Euro ជាមួយប្រទេសប៉ទុយហ្កាល់ នាឆ្នាំ២០១៦
– អ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងពានរង្វាន់ Champion League ដោយស៊ុតបានចំនួន ១៣៤គ្រាប់ ក្នុងការប្រកួត ១៧៦លើក៕ ដោយ៖ ភិរម្យ

អត្ថបទដែលជាប់ទាក់ទង