ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវី-១៩ថ្មី ៤០១នាក់និងស្លាប់១២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវី-១៩ថ្មី មានចំនួន ៤០១នាក់ទៀត- ជាសះស្បើយ ៤៧៥នាក់ និងស្លាប់ ១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២៨៥នាក់ និងអ្នកដំណើរពីបរទេស ១១៦នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន ៩១,៧៧០នាក់- អ្នកជាសះស្បើយ ៨៧,៧៧៤នាក់ និងអ្នកស្លាប់ ១,៨៧០នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង