ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤៣៨នាក់ និងស្លាប់១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៣៨នាក់ទៀត- ជាសះស្បើយ ៣៤៥នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣២៣នាក់ និង អ្នកដំណើរពីបរទេស ១១៥នាក់។

កហរសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩២,២០៨នាក់- អ្នកជាសះស្បើយ ៨៨,១១៩នាក់ និងមាន អ្នកស្លាប់ ១,៨៨១នាក់៕ ប្រភៀ៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង