ថ្ងៃនេះ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៤០៨នាក់​ និងស្លាប់​១១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤០៨នាក់ទៀត- ជាសះស្បើយ ៣២៤នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៣១៨នាក់ និងអ្នកដំណើរពីបរទេស ៩០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី៣០ ខែសីហា​នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៩២,៦១៦​នាក់- អ្នកជាសះស្បើយ ៨៨,៤៤៣​នាក់ និងមានអ្នកស្លាប់ ១,៨៩២​នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង