បើកបរលឿនផ្លូវចុះចំណោត នៅខេត្តកោះកុង ក្រឡាប់ផ្ងារជើងរបួសមនុស្ស​២នាក់ ​

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា មានមនុស្សចំនួន ០២នាក់ បានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ដោយខ្លួនឯង នៅម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ​លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦៦-៦៧ ត្រង់ចំណុចអន្ទង់តូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើបង្កឡើងដោយរថយន្ត ០១គ្រឿង ម៉ាក HIUNDAI ពណ៌ ខៀវ លាយលឿង ពាក់ស្លាកលេខកំពង់ចាម 3A-7806 បើកបរទិសដៅដឹកអុស ពីកោះកុង ឆ្ពោះទៅ រាជធានីភ្នំពេញ រួចក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិ ដោយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្សចំនួន ០២នាក់ (ប្រុស) របួសស្រាល។

សមត្ថកិច្ចបន្តថា មូលហេ​តុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមពីការប្រើប្រាស់ល្បឿន ផ្លូវចុះចំណោត ​មានផ្លូវកោងខ្លំាង។ ហើយ អ្នកបើកបរមានឈ្មោះ លន ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំ បុស្សខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម (របួសស្រាល)។ អ្នករួមដំណើរឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំ ខាងលើ (របួសស្រាល)។ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ។ ចំណែករថយន្ត ខូចខាតធ្ងន់​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង