ក្រសួងសុខាភិបាល ចេញលិខិត​រំលែកមរណទុក្ខ​ ជូនចំពោះគ្រួសារសព កញ្ញា ស៊ឹម ស្រីនិ ជាគ្រូពេទ្យដ៏ល្អមួយរូប..

ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាល បានចេញលិខិតរំលែកមរណទុក្ខជូនចំពោះ ក្រុមគ្រួសារសព កញ្ញា ស៊ឹម ស្រីនិ ជាមន្ត្រីសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០​នាទីយប់​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ២៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

មរណភាព របស់ កញ្ញា ស៊ឹម ស្រីនិ គឺជាការបាត់បង់ នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយ-ចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩។

​ក្រុមគ្រូពេទ្យរួមអាជីព បានឲ្យដឹង​ថា អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ-១៩ ហើយបានសម្រាកព្យាបាលជាជំហានដំបូង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពធ្ងន់​ធ្ងរ ក៏ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមៀ​ សែនសុខ បានតែរយៈពេល ០២ថ្ងៃ ​ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន។

ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ សូមចូលរួមសម្តែង នូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ ក្រុមគ្រួសារ ព្រមទាំង ញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ កញ្ញា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង