ប្រទះឃើញសាកសពស្រ្តីម្នាក់ ដេកស្លាប់លើឆ្នេរខ្សាច់អូឈើទាល

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានប្រាប់ព័ត៌មានបឋម មកថា កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានប្រទះឃើញសាកសពស្រ្តីម្នាក់ ដេកស្លាប់លើឆ្នេរខ្សាច់ នៅចំណុចឆ្នេរអូឈើទាល (ព្រំដែនទឹកចាស់) ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ XIE QIYING ភេទស្រី​ ជនជាតិ​ចិន​ អាយុ​ ២១​ឆ្នាំ​ កាន់​លិខិត​ឆ្លងដែន​លេខ​៖​ EG 2190261​ មាន​សុពលភាព​ ដល់​ថ្ងៃ​ទី​០៧​-​០៥​-​២០២៩​ ស្នាក់នៅ​សណ្ឋាគារ​ «ឆាង​ឆឹង»​ បន្ទប់​លេខ​៩០៧​ ជាន់​ទី​៩​។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច មិនទាន់ដឹង ពីមូលហេតុពាក់ព័ន្ធ និងការស្លាប់ របស់ស្ត្រីរងគ្រោះ នៅឡើយទេ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងសហការណ៍ ជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងរង់ចាំមន្រ្តីជំនាញមកធ្វើ​កោសល្យវិច្ច័យសាកសព៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង