បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៤២២នាក់ទៀត និងស្លាប់១៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៤២២នាក់ទៀត- ជាសះស្បើយ ៣៧៦នាក់ និងស្លាប់ ១៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ២៨៤នាក់ និង អ្នកដំណើរពីបរទេស ១៣៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជា មាន អ្នកឆ្លងសរុប ៩៤,៨៣៩នាក់- អ្នកជាសះស្បើយ ៩០,២៧៣នាក់ និងមានអ្នកស្លាប់ ១,៩៥០នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង