សមត្ថកិច្ច​ស្រុកកំរៀង ឃាត់ខ្លួន​​មេខ្យល់​៣​នាក់ បម្រុង​នាំ​ពលករខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ ​ទៅ​កាន់ប្រទេស​ថៃ​

ខេត្តបាត់ដំបង​​៖​ លោក​វរសេនីយ៍ទោ​ វេ​ គឹ​ម​ ចត់​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង បានដឹកនាំ​កម្លាំង​ សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ ​ចុះបង្ក្រាបចាប់ឃាត់ខ្លួនមេខ្យល់ ០៣នាក់ បម្រុងនាំពលករខ្មែរ ចេញទៅកាន់ប្រទេសថៃ ដោយខុសច្បាប់​​ ក្នុង​បទល្មើស​ជាក់ស្ដែង​ កាលពីម៉ោង ១០ និង​៥៥នាទី ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២១​​។​

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្ត​តាបទបញ្ជារ របស់ ​លោក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​ សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាត់ដំបង​ និង​​​សម្របសម្រួល​នីតិវិធីច្បាប់ ដោយ លោក កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង។

​មេខ្យល់​ទាំង​ ០៣​នាក់ ​(​ប្រុស​)​ ​រួម​មាន​​៖​

១-​ ឈ្មោះ​ កិល​ យាំង​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​

២-​ ឈ្មោះ​ គឹ​ម​ សុខ​ហេង​ ហៅ​ ឆែប​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ

៣- ​ឈ្មោះ​ ឡាំ​ ភា​រុណ​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​។ អ្នក​ទាំង ០៣ ​រស់នៅ​ក្នុង​ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។

រីឯមធ្យោបាយសម្រាប់ដឹកជញ្ជូន គឺ​រថយន្ត ០១​គ្រឿង​ ម៉ាក​ NlSSAN​ (​នី​សាន់​)​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភព​-0250​ និង​ទប់ស្កាត់​ពលករ​បំ​រ៉ុ​ង​ឆ្លង​ដែន​ចំនួន​ ០៧​នាក់​ ស្រី​ចំនួន​ ០២​នាក់​ អនីតិជន​ ០៥​នាក់​ ស្រី​ចំនួន​ ០១​នាក់​។​

​បច្ចុប្បន្ន​ មេខ្យល់​ទាំង ​០៣​នាក់​ និង​រថយន្ត​ ត្រូវសមត្ថកិច្ច​នគរបាល​ស្រុកកំរៀង ​កសាង​សំណុំរឿង​ប​ញ្ជូ​​ន​ មក​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្តតាមនីតិវិធី​ច្បាប់។ ចំណែក ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​អប់រំ​ណែនាំ​ឱ្យ​វិល​ទៅ​លំនៅ​ដ្ឋា​ន​វិញ​៕​ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង