ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៤៦១នាក់​​និងស្លាប់​៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤៦១នាក់ទៀត- ជាសះស្បើយ ៤១១​នាក់ និងស្លាប់ ០៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន ៣១៥នាក់ និងអ្នកដំណើរពីបរទេស ១៤៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៥,៣០០នាក់- អ្នកជាសះស្បើយ ៩០,៦៨៤នាក់ និងមានអ្នកស្លាប់ ១,៩៥៧នាក់៕  ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង