ងាកមកយល់ដឹងពី ចរន្តរលកសមុទ្រហែក ឬចរន្តរលកមរណៈ

រាជធានីភ្នំពេញ៖ យល់ដឹងពី ចរនុ្តរលកសមុទ្រហែក ឬ ចរន្តរលកមរណៈ..!។

👉 RIP Current គឺជាចរនុ្តរលកសមុទ្រហែករឺចរន្តរលកមរណៈ!
RIP Currentគឺមានកម្លាំងខ្លាំងនិងល្បឿនលឿនដែលអាចទាញយកមនុស្សរឺរបស់អ្វីមួយដែលស្ថិតនៅក្នុងដែនរបស់វាពីមាត់ឆ្នេររឺ ច្រាំងអោយចូលទៅក្នុងសមុទ្រដែលមានទឹកជ្រៅបាន។

*** ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុង RIP Current សូមអនុវត្តបែបនេះ :
– សម្រាកបណ្តោយខ្លួន ព្រោះវាមិនហូរគួចយើងចូលទៅក្នុងបាតសមុទ្រទេ
– កុំហែលប្រឆាំង បញ្ច្រាស់ជាមួយចរន្តទឹកកំពុងតែហូរ
– ព្យាយាមហែលគេចចេញពីចរន្តមកច្រាំងវិញ
– បើអ្នកមិនអាចគេចផុតទេ ព្យាយាមបណ្តែតខ្លួន
– ប្រសិនបើអ្នកត្រូវការជំនួយ ព្យាយាមបក់ដៃ រឺ ក៏ស្រែកអោយគេជួយ

*** អ្វីដែលអ្នកគួរតែគិតសុវត្ថិភាពក្នុងការលេងទឹក៖
– ត្រូវចេះហែលទឹក និងដឹងពីរបៀបក្នុងការហែលទឹក
– កុំងូតទឹកលេងតែម្នាក់ឯង
-បើអ្នកមានការសង្ស័យពីកន្លែងនោះសូមកុំចុះលេង
– បើអ្នកមិនចេះហែលទឹក អ្នកគួរមានអាវសុវត្ថិភាពនិងត្រូវមានអ្នកចេះហែលទឹកជួយចាំមើល៕

ប្រភព៖ ចែករំលែកបន្តពី Dan Cherng Adventure/ដានជើង

អត្ថបទដែលជាប់ទាក់ទង