បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៥២៨នាក់ទៀត និងស្លាប់១៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥២៨នាក់ទៀត- ជាសះស្បើយ ៤៤៧នាក់ និងស្លាប់ ១៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៤០នាក់ និង អ្នកដំណើរពីបរទេស ១៨៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវូដ-១៩ សរុបចំនួន ៩៥,៨២៨នាក់- អ្នកជាសះស្បើយ ៩១,១៣១នាក់ និងមានអ្នកស្លាប់ ១,៩៧០នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង